សមាជិក ប.ស.ស ដែលជាស្រ្តីទទួលបានអត្ថប្រយោជនយ៉ាងច្រើនពី ប.ស.ស ជាពិសេសស្រ្តីមានផ្ទៃពោះ ដោយពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា ៖
1.ទទួលបានសេវាពិនិត្យ និងថែទាំ មុននិងក្រោយពេលសម្រាល
2.ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.
3.ទទួលបានប្រាក់បំណាច់មាតុភាព ចំនួន ១ ២៦០ ០០០រៀល។
ហើយដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% (ប្រាក់ឈ្នូលជាប់ភាគទាន) នៃការឈប់សមា្រកលំហែមាតុភាព ក្រោយពេលសម្រាលកូនរួច សាមីខ្លួនត្រូវភ្ជាប់ឯកសារមក ប.ស.ស. រួមមានដូចខាងក្រោម ៖
1.វេជ្ជបញ្ជាចេញពីមន្ទីរពេទ្យ លិខិតបញ្ជាក់ថាបានសម្រាលកូន ប័ណ្ណពិនិត្យសុខភាពកូន
2.លិខិតបញ្ជាក់(សំបុត្រកំណើត ឬសេចក្តីចំលងសំបុត្រកំណើត)
3.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
4.ប័ណ្ណសមាជិក ប.ស.ស.
5.លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង
6.លេខគណនីធនាគារអេស៊ីលីដា (ផ្ទាល់ខ្លួន)
7.ទម្រង់លិខិតសុំច្បាប់ឈប់សម្រាក
8.ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ
9.ប្រសិនបើការសម្រាលកូនធ្វើឡើងនៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូជាមួយ ប.ស.ស. សាមីខ្លួន ត្រូវទៅតាមដានសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូជាមួយ ប.ស.ស. ។
ចំណាំ៖ ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែលោកអ្នកបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន
ដោយឡែកសម្រាប់បងប្អូនដែលនៅមានចម្ងល់បន្ថែមទាក់ទងទៅនឹងប្រាក់បំណាច់ឬព័ត៌មានផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប័ណ្ណបសស បងប្អូនអាចធ្វើការសាកសួរព័ត៌មានលំអិតតាមរយៈលេខទំនាក់ទំនងទៅកាន់លេខ ១២៨៦។