ស្អែក​នេះ ក្រុមហ៊ុន​ធំ​ៗ​ចំនួន​ ៧ ប្រកាស​ផ្តល់ឱកាស​ការងារ​ចំនួន ២៧៤ កន្លែង​សម្រាប់យុវជន ក្នុង​វេទិកា​ការងារ​របស់ NEA

2024-09-18
25

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៧ នឹង​ផ្តល់​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត​ចំនួន ២៧៤ កន្លែង សម្រាប់​យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារនៅ​ក្នុង​វេទិកា​ការងារនា​ថ្ងៃ​ព្រហស្បតិ៍ ទី ​១៩ ខែកញ្ញា ឆ្នាំ​ ២០២៤ ស្អែក​នេះ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ៥​ល្ងាច នៅ​ក្នុង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

វេទិកា​ការងារ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​យុវជន សិស្ស​/​និស្សិត ក្នុង​ការ​ដាក់​ពាក្យ​ស្វែងរក​ការងារ និង​សម្ភាស​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ធំ​ៗ​នៅ​មួយ​កន្លែង​ភ្លាម​ៗ​តែ​ម្តង ​។

យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ​អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់​ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំង ​៧ នេះ​បាន​ដោយ​ងាយស្រួល ​។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក NEA តាម​រយៈ​លេខ ០១៦ ៧៨ ៦៦ ៥៥ និង​តេ​លេ​ក្រាម ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និង​ទំព័រ Facebook (neakhmer) ៕