លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦មករានេះថា គិតត្រឹមថ្ងៃទី២៥ធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលតាមរយៈ ប.ស.ស.បានផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនសម្រាល ពេលសម្រាល ក្រោយសម្រាល និងកូនអាយុក្រោម ២ឆ្នាំ ប្រមាណជា ២៩៤,៧៨៨លានរៀល ក្នុងនោះមានម្ដាយចំនួន ៥៧២៩២៦នាក់ និងកូនចំនួន៥៦០៧៩៤នាក់ ។
លោក កត្តា អ៊ន បានបន្តថា រាជរដ្ឋាភិបាលបានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ១លើក ទទួលបានថវិកា ៨ម៉ឺនរៀល។ ពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ ទទួលបានថវិកា ៨០ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១លាន ២សែនរៀល និងកូនភ្លោះ ៣ ទទួលបាន ១លាន៦សែនរៀល
និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។
ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១លើក ទទួលបាន ៨ម៉ឺនរៀល ក្នុងនោះ ៣លើកនៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង
៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ។
លោក កត្តា អ៊ន បានបន្ថែមថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ប.ស.ស.មានសមាជិកកើនឡើងដល់ ២៧០៥៩១៩នាក់ នៅទូទាំងប្រទេស ក្នុងនោះសមាជិក ប.ស.ស.ផ្នែកថែទាំសុខភាពលើវិស័យសាធារណៈមានចំនួន៥០៤៧៩៦នាក់ សមាជិក
ប.ស.ស. វិស័យឯកជនចំនួន១៥៦៩២៣២នាក់ សមាជិក ប.ស.ស.ជាបុគ្គលស្វ័យនិយោជន៍ចំនួន៤៨១២២០នាក់ និងសមាជិក ប.ស.ស.ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (សហព័ទ្ធ និងកូន)ចំនួន១៥០៦៧១នាក់ដែលបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃប.ស.ស។
លោកបានបន្តថា ក្នុងចំណោមសមាជិក ប.ស.ស.ជាង២លាន៧សែននាក់។ ក្នុងនោះ.សមាជិក ប.ស.ស.ប្រើប្រាស់សេវាចំនួន២១៩៦៣៨១២ដងនិងការចំណាយតាវកលិកអស់ប្រមាណ១៧៧១៨៥៧លានរៀល៕