សភាពាណិជ្ជកម្មឌូបៃ សម្លឹងឃើញបរិយាកាស​ធុរកិច្ច និងវិនិយោគនៅកម្ពុជា

2023-12-06
1313

សភាពាណិជ្ជកម្មឌូបៃ បាននិងកំពុងសម្លឹងឃើញបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំសមាជិកជាន់ខ្ពស់ និងសភាពាណិជ្ជអន្តរជាតិនៅកម្ពុជា តំណាងក្រុមហ៊ុនពាក់ព័ន្ធសំខាន់ៗមួយចំនួន ជួបពិភាក្សាធុរកិច្ច ជាមួយលោក Marwan AlMarri នាយកតំបន់ប្រចាំអាស៊ី នៃសភាពាណិជ្ជកម្មឌូប៉ៃ និងសហការីមួយចំនួនតំណាងមកពីវៀតណាម នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

បើតាមសភាពាណិជ្ជកម្ម គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្វែងរកដៃគូធុរកិច្ច វិនិយោគ នៅកម្ពុជា ពីសភា​ពាណិជ្ជកម្មឌូបៃ ជាពិសេសមកចែករំលែកអំពីសកម្មភាពបរិយាកាសធុរកិច្ច និងវិនិយោគ និងព័ត៌មានធុរកិច្ចផ្សេងៗ របស់ខ្លួន ជូនដល់សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា នឹងស្វែងយល់អំពីបិរយាកាសធុរកិច្ច និងវិនយោគ​នៅកម្ពុជា​ផងដែរ។

នៅក្នុងជំនួបពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង បានស្នើចំនួន៦ចំណុច រួមមាន៖

១.ពិធីចុះអនុស្សារណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មទាំងពីរ

២.ស្នើឱ្យមានការធ្វើដំណើរទស្សនកិច្ច ដែលរៀបចំការអញ្ជើញដោយសភាពាណិជ្ជកម្មឌូបៃ

៣.ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ធុរជន និងវិនិយោគិនទាំងពីរ ដោយផ្អែកលើវិស័យអាទិភាពរួម

៤.ស្នើសុំឱ្យមានកាលើកលែងពិសេសសម្រាប់ធុរជន ឬវិនិយោគិន ដែលកំពុងធ្វើសកម្មភាពធុរកិច្ច និងវិនយោគនានា ពីកម្ពុជា

៥.ស្នើឱ្យមានជើងហោះហើរប្រសើជាងមុនត្រង់មកកម្ពុជា

៦.ក្នុងកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយ ក្នុងនាមប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា អញ្ជើថ្នាក់ដឹកនាំនិងសមាជិកសមាជិកា នៃសភាពាណិជ្ជកម្មឌូបៃ

ជាកាឆ្លើយតប សភាពាណិជ្ជកម្មឌូបៃ បានទទួលយកតាមការស្នើសុំរបស់អ្នកឧកញ៉ា គិត ម៉េង នឹងបន្តរក្សានូវទំនាក់ទំនងឲ្យមានប្រសិទ្ធភាព រវាងសភាពាណិជ្ជកម្មទាំងពីរ៕