លោកនាយករដ្ឋមន្ត្រីជំរុញឱ្យបញ្ចុះតម្លៃថាមពលសម្រាប់រោងចក្រ/សហគ្រាស

2023-09-21
1142

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញក្រសួងរ៉ែ និងថាមពល ឱ្យបញ្ចុះថ្លៃអគ្គិសនីក្នុងវិស័យផលិតកម្ម ដើម្បីជំរុញ ផលិតភាពនៅក្នុងស្រុកចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុង ការជំរុញកំណើនសេដ្ឋកិច្ចជាតិស្របពេលរាជរដ្ឋាភិបាលកំពុងធ្វើការជាមួយពួកគេ ដើម្បីសម្រួលដល់ការរីកលូតលាស់របស់ពួកគេ និងបង្កើតការងារ បន្ថែមជូនប្រជាពលរដ្ឋ។