យុវជនពេញចិត្ត និងគាំទ្រពិព័រណ៍ការងារ និងផលិតភាពជាតិហើយចង់មានច្រើនដង

2023-11-11
3122

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ជាមួយនឹងឱកាសការងារជាង២ម៉ឺនកន្លែងដោយមានក្រុមហ៊ុនចំនួន១៥០ចូលរួម។

ពិព័រណ៍ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រក្នុងរយៈពេល២ថ្ងៃនេះ គឺជាឱកាសដល់យុវជន និងអ្នកដែលចង់បានការងារធ្វើ និងផ្លាស់ប្តូរការងារ។

យុវជន និងនិស្សិតដែលចូលរួមបានពេញចិត្ត និងគាំទ្រពិព័រណ៍ និងផលិតភាពជាតិនេះ ដោយអះអាងថាជាឱកាសការងារច្រើននៅពេលតែមួយដោយមិនបាច់លំបាកក្នុងការដាក់ពាក្យរកការងារធ្វើនៅស្ថាប័ននីមួយៗ។ បន្ថែមពីនេះនិស្សិត ចង់ឱ្យមានពិព័រណ៍នេះធ្វើឡើង១ឆ្នាំ២ដងបើអាច៕