(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីឱកាសការងារក្នុងស្រុក សម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ ដែលមានចំនួន ៣៧ ២៤០កន្លែង ដែលកំពុងត្រូវការកម្លាំងពលកម្ម លើប្រភេទមុខរបរចំនួន១០ ផ្សេងៗគ្នា។
ប្រភេទមុខរបរចំនួន១០នេះរួមមាន៖ អ្នកបញ្ជាម៉ាស៊ីនដេរ, កម្មករចំការដំណាំ, មន្ដ្រីឥណទាន និងប្រាក់កម្ចី, អ្នកដុសខាត់លោហៈ អ្នកក្រឡឹងកង់ និងអ្នកសំលៀងឧបករណ៍,
អ្នកតំណាងលក់ផ្នែកពាណិជ្ជកម្ម, កម្មករក្នុងផលិតកម្ម, អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត, វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ, អ្នកចែកបៀ អ្នកកាន់បញ្ជីទឹកបាក់អ្នកស៊ីសង និងអ្នកធ្វើការខាងល្បែង, អ្នកប្រឹក្សាយោបល់ខាងហិរញ្ញវត្ថុ និងវិនិយោគទុន , មុខរបរផ្សេងៗ។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 077 23 23 78 ឬ 016 78 66 55 (Telegram)៕