ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ផ្ទាល់​ថ្មី​ពី​បរទេស​ចំនួន​ ​២​៦​៨​ដែល​បង្កើត​ការងារ​បានជា​ង​ ​៣​០​៧​.​០​០​០​កន្លែង​

2024-01-05
450

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃពុធ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានឲ្យ​ដឹង​ថា​ ​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ទ្រព្យ​សកម្ម​ថេរ​ចំនួន​ ​៤​,​៩​២​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​២​២​ ​ភាគរយ​ពី​ ​៤​,​០​៣​ ​ពាន់​លាន​ដុល្លារ​កាលពីឆ្នាំមុន​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​២​៦​៨​ ​កាលពីឆ្នាំមុន​ ​ដែល​អាច​បង្កើត​ការងារ​បាន​ប្រហែល​ ​៣​០​៧​.​០​០​០​កន្លែង​ ​ដោយ​បន្ថែម​ថា​គម្រោង​ទាំងនោះ​ផ្តោត​សំខាន់​លើ​វិ​ស​័​យ​ឧស្សាហកម្ម​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​កសិកម្ម​ ​និង​ក​សិ​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​។​

វិនិ​យោគិន​បរទេស​កំពូល​ទាំង​បី​នៅ​កម្ពុជា​កាលពីឆ្នាំមុន​ ​មាន​ដូចជា​ ​ប្រទេស​ចិន​ ​សិង្ហបុរី​ ​និង​ម៉ាឡេស៊ី​ ​ដោយ​បន្ថែម​ថា​ការ​វិនិយោគ​ពី​ប្រទេស​ចិន​មាន​ចំនួន​ ​៦​៦​ ​ភាគរយ​នៃ​ការ​វិនិយោគ​សរុប​។​

​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​និយាយ​ថា​ ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ​និង​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​បាន​ទាក់ទាញ​លំ​ហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។​

​លោក​បាន​បន្ត​ថា​ “​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ក៏បាន​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើន​មក​កម្ពុជា​” ​ហើយក៏​បាន​នាំមក​នូវ​មូលធន​ ​បច្ចេកវិទ្យា​ ​និង​ឱកាស​ការងារ​សម្រាប់​ប្រជាជន​របស់យើង​”​។