ការផ្តល់ដំណើរកម្សាន្តទៅភូមិភាគឦសាន ជាឱកាសសម្រាប់ពលរដ្ឋបានឃើញវឌ្ឍនភាពអភិវឌ្ឍន៍នៅតំបន់នោះ

2024-09-06
38

ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ទៅកាន់ភូមិភាគឦសាន គឺជាឱកាសសម្រាប់ពលរដ្ឋបានទៅឃើញពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍នៅតំបន់នោះ។

ប្រជាពលរដ្ឋសប្បាយរីករាយ និងគាំទ្រចំពោះការបង្កើតដំណើរកម្សាន្តសម្រាប់ពួកគាត់ អាចមានការឱកាសក្នុងការទៅទេសចរណ៍កម្សាន្តផង ក៏ជាផ្នែកមួយអាចឱ្យពួកគាត់បានមើលឃើញពីទិដ្ឋភាពពិតជាក់ស្តែងលើភាពរីកចម្រើននៅតំបន់ខេត្តជាប់ព្រំដែន។

ពលរដ្ឋបន្ថែមថា ការផ្តល់ដំណើរកម្សាន្តនេះ គឺជាចេតនាមួយដែលរាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនបានទៅមើលឃើញពិតជាក់ស្តែងថា កម្ពុជាមិនបានកាត់ទឹកដីរបស់ខ្លួនឱ្យប្រទេសជាតិសាសន៍ណានោះឡើយ ។